ព្រះត្រៃបិដក ភាគ ០៧
គឺទ្រង់ត្រាស់សួរ ដោយទ្រង់គិតថា តថាគតនឹងសំដែងធម៌ម្យ៉ាង និងបញ្ញត្តសិក្ខាបទដល់សាវកទាំងឡាយម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយយ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះភិក្ខុច្រើនរូបជាមិត្រ បានជួបប្រទះគ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយនាកោសលជនបទនេះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ មួយទៀត យើងមិនគប្បីលំបាកដោយបិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តីត្រិះរិះដូច្នេះទៀតថា ប្រសិនបើយើងកុំគប្បីហៅរកគ្នា កុំគប្បីចរចារកគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹកលាងជើង តាំងរងជើង ទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត រួចហើយដំកល់ទុក ហើយដំកល់ទឹកផឹក ទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត
ID: 636829993147795647
ទៅកាន់ទំព័រ៖