ព្រះត្រៃបិដក ភាគ ០៧
ក្នុងស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទីដែលគ្មានស្មៅស្រស់ ឬបាចចោលក្នុងទឹកដែលគ្មានសត្វ ភិក្ខុនោះត្រូវសាអាសនៈ ត្រូវទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវបោសរោងភត្ត ភិក្ខុណាឃើញក្អមទឹកផឹកក្តី ក្អមទឹកប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីងទទេ ត្រូវភិក្ខុនោះដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចាព្រោះហេតុនោះឡើយ កាលបើធ្វើយ៉ាងនេះហើយ ទើបបានយើងទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ មួយវិញទៀត យើងទាំងឡាយមិនលំបាកដោយបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំមិនហៅរកគ្នា មិនចរចារកគ្នាទៅវិញទៅមកទេ ភិក្ខុណាត្រឡប់មកអំពី
ID: 636829993379588905
ទៅកាន់ទំព័រ៖