ព្រះត្រៃបិដក ភាគ ០៧

បិណ្ឌបាត​ក្នុង​ស្រុក​មុនគេ​ ​ភិក្ខុ​នោះ​ ​ក៏​ក្រាល​អាសនៈ​ ​ដំ​កល់​ទុក​នូវ​ទឹក​លាង​ជើង​ ​តាំង​រងជើង​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​លាង​ភាជន៍​សម្រាប់​ផ្ទេរ​ភត្ត​ ​ហើយ​ដំ​កល់​ទុក​ ​រួច​ដំ​កល់​ទឹកផឹក​ ​ទឹក​ប្រើប្រាស់​ ​ភិក្ខុ​ណា​ត្រឡប់​មក​អំពី​បិណ្ឌបាត​ក្នុង​ស្រុក​ក្រោយគេ​ ​បើ​មាន​អាហារ​សេសសល់​អំពី​ភិក្ខុ​ឆាន់​ ​បើ​ភិក្ខុ​នោះ​ចង់​ឆាន់​ ​ក៏​ឆាន់​ទៅ​ ​បើ​មិន​ចង់​ឆាន់​ទេ​ ​ភិក្ខុ​នោះ​ក៏​ចាក់ចោល​លើ​ទី​ដែល​គ្មាន​ស្មៅ​ស្រស់​ក៏បាន​ ​បាច​ចោល​ក្នុងទឹក​ដែល​គ្មាន​សត្វ​ក៏បាន​ ​ភិក្ខុ​នោះ​សា​អាសនៈ​ចេញ​ ​ហើយ​ទុកដាក់​ទឹក​លាង​ជើង​ ​តាំង​រងជើង​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​លាង​ភាជន៍​សម្រាប់​ផ្ទេរ​ភត្ត​ ​ហើយ​យក​ទៅ​ទុក​ ​រួច​ដាក់​ទឹកផឹក​ ​ទឹក​ប្រើប្រាស់​ ​បោស​រោង​ភត្ត​ ​ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់​ទឹកផឹក​ក្តី​ ​ក្អម​ដាក់​ទឹក​ប្រើប្រាស់​ក្តី​ ​ក្អម​ទឹក​សម្រាប់​លាង​វច្ចៈ​ក្តី​ ​ដែល​រលីង​ទទេ​ ​ភិក្ខុ​នោះ​ក៏​ដង​យក​មក​ដំ​កល់​ទុក​ ​បើ​ភិក្ខុ​នោះ​មិន​អាច​ ​(​នឹង​ធ្វើការ​នោះ​បាន​)​ ​ព្រោះ​វិការ​នៃ​ដៃ​ ​(​ឈឺដៃ​ជាដើម​)​ ​ភិក្ខុ​នោះ​បក់ដៃហៅ​ភិក្ខុ​ទីពីរ​ ​ឲ្យ​ដង​យក​មក​ដំ​កល់​ទុក​ ​មិនបាច់​បញ្ចេញវាចា​ព្រោះហេតុនោះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ហើយ​ ​យើងខ្ញុំ​ក៏​ព្រមព្រៀង​គ្នា​ ​ស្រុស​ស្រួល​គ្នា​ ​មិន​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​ជា​សប្បាយ​ ​មួយវិញទៀត​ ​យើងខ្ញុំ​មិន​លំបាក​ ​ដោយ​បិណ្ឌបាត​ឡើយ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636829993618712582
ទៅកាន់ទំព័រ៖