ព្រះត្រៃបិដក ភាគ ០៧
[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះនៅដូចជាការនៅរួមរបស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួនជាអ្នកនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះ នៅដូចជាការនៅរួមរបស់សត្វពពែ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះនៅដូចជាការនៅរបស់បុគ្គលប្រមាទ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយនេះ មិនសមបើនឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជាតិត្ថិយសមាទាន (សមាទានរបស់តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុសមាទានមូគវត្ត ដែលជាតិត្ថិយសមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ បវារណាដោយស្ថាន៣យ៉ាង គឺដោយឃើញក្តី
ID: 636829993890318117
ទៅកាន់ទំព័រ៖