ព្រះត្រៃបិដក ភាគ ០៧
ដោយឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការអនុលោមដើម្បីពោលប្រដៅនូវគ្នានឹងគ្នា ជាការចេញចាកអាបត្តិ ជាការធ្វើវិន័យឲ្យជាប្រធាន នឹងប្រាកដដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយបវារណាយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុជាថេរៈធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ
ID: 636829994144382649
ទៅកាន់ទំព័រ៖