ព្រះត្រៃបិដក ភាគ ០៧
យ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។
[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏នៅលើអាសនៈទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀលបន្តុះបង្អាប់ថា កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុងអង្គុយច្រហោង បវារណា មិនសមបើពួកឆព្វគ្គិយភិក្ខុហ៊ាននៅលើអាសនៈទាំងឡាយសោះ។ ទើបភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុទាំងឡាយជាថេរៈ កំពុងអង្គុយច្រហោងបវារណា ពួកឆព្វគ្គិយភិក្ខុ
ID: 636829994422538559
ទៅកាន់ទំព័រ៖