ព្រះត្រៃបិដក ភាគ ០៧

នៅ​លើ​អាសនៈ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​កំពុង​អង្គុយច្រហោង​ ​បវារណា​ ​មោឃបុរស​ទាំងឡាយ​នោះ​មិនសមបើ​នឹង​ហ៊ាន​នៅ​លើ​អាសនៈ​ទាំងឡាយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​កំពុង​អង្គុយច្រហោង​ ​បវារណា​ ​ភិក្ខុ​មិន​ត្រូវ​នៅ​លើ​អាសនៈ​ទាំងឡាយ​ទេ​ ​ភិក្ខុ​ណា​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងអស់​នោះ​ ​អង្គុយច្រហោង​ ​ហើយ​បវារណា​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​ថេរៈ​មួយ​អង្គ​ ​ថយ​កំឡាំង​ដោយ​ជរា​ ​កាលបើ​អង្គុយច្រហោង​ ​រង់ចាំ​ទំ​រាំ​ភិក្ខុ​ទាំងឡាយ​បវារណា​គ្រប់គ្នា​ ​ក៏​ជ្រុលជ្រប់​ដួល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អង្គុយច្រហោង​ ​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​បវារណា​ ​លុះ​បវារណា​រួចហើយ​ ​ទើប​អង្គុយ​លើ​អាសនៈ​បាន​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636829994688103748
ទៅកាន់ទំព័រ៖