ព្រះត្រៃបិដក ភាគ ០៧
[២៤] លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បវារណាមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បវារណាមានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា
(១)១ បណ្ណរសិកាបវារណា
(២)១ ម្នាលភិក្ខុទាំងឡាយ បវារណាមានតែពីរយ៉ាងប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បវារណាកម្មមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណាកម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណាកម្មព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌១ បវារណាកម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្មព្រមព្រៀងគ្នាត្រូវតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ បវារណាកម្មទាំង៤នោះ បវារណាកម្មណាជាពួក តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវធ្វើបវារណាកម្មបែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតបវារណាកម្មបែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង
(១) បវារណាក្នុងថ្ងៃទី១៤ (២) បវារណាក្នុងថ្ងៃទី១៥
ID: 636829995092066853
ទៅកាន់ទំព័រ៖