ព្រះត្រៃបិដក ភាគ ០៧

៤នោះ​ ​បវារណា​កម្ម​ណា​ព្រមព្រៀង​គ្នា​ ​តែ​មិន​ត្រូវ​តាម​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​មិន​អនុញ្ញាត​បវារណា​កម្ម​បែបនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បវារណា​កម្ម​ទាំង៤នោះ​ ​បវារណា​កម្ម​ណា​ជាពួក​តែ​ត្រូវ​តាម​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​មិន​អនុញ្ញាត​បវារណា​កម្ម​បែបនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បវារណា​កម្ម​ទាំង៤នោះ​ ​បវារណា​កម្ម​ណា​ ​ព្រមព្រៀង​គ្នា​ ​ត្រូវ​តាម​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះ​ចុះ​ ​តថាគត​អនុញ្ញាត​បវារណា​កម្ម​បែបនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សិក្សា​ដូច្នេះ​ថា​ ​បវារណា​កម្ម​ណា​ព្រមព្រៀង​គ្នា​ត្រូវ​តាម​ធម៌​ ​យើង​ទាំងឡាយ​នឹង​ធ្វើ​បវារណា​កម្ម​បែបនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវតែ​សិក្សា​យ៉ាងនេះ​ឯង​។​ ​
 [​២៥​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ចុះ​ ​(​ព្រោះ​)​ ​សង្ឃ​នឹង​បវារណា​។​ ​កាលបើ​ព្រះមានព្រះភាគ​ទ្រង់​មាន​បន្ទូល​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នៅ​មាន​ភិក្ខុ​ឈឺ​ ​ភិក្ខុ​នោះ​មិនបាន​មក​។​ ​ព្រះ​មាន​ព្រះ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636829995382003437
ទៅកាន់ទំព័រ៖