ព្រះត្រៃបិដក ភាគ ០៧

ភាគ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឈឺ​ឲ្យ​នូវ​បវារណា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​បវារណា​នោះ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ឈឺ​នោះ​ចូល​ទៅ​រក​ភិក្ខុ​មួយ​រូប​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​សូមឲ្យ​បវារណា​ ​ចូរ​លោក​នាំ​បវារណា​របស់ខ្ញុំ​ទៅ​ ​ចូរ​លោក​បវារណា​ដើម្បី​ប្រយោជន៍​ដល់​ខ្ញុំ​ផង​។​ ​ភិក្ខុ​នោះ​បញ្ជាក់​ ​(​សេចក្តី​)​ ​ដោយ​កាយ​ ​(​ក្តី​)​ ​បញ្ជាក់​ដោយ​វាចា​(​ក្តី​)​ ​បញ្ជាក់​ដោយ​កាយ​ ​និង​វាចា​(​ក្តី​)​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​ឲ្យ​បវារណា​ហើយ​។​ ​(​បើ​)​ ​ភិក្ខុ​ឈឺ​មិន​បញ្ជាក់​ដោយ​កាយ​ ​មិន​បញ្ជាក់​ដោយ​វាចា​ ​មិន​បញ្ជាក់​ដោយ​កាយ​ ​និង​វាចា​ទេ​ ​មិន​ឈ្មោះថា​ ​ភិក្ខុ​ឈឺ​នោះ​ ​ឲ្យ​បវារណា​ឡើយ​។​ ​បើ​សង្ឃ​បាន​នូវ​ការ​ឲ្យ​បវារណា​នុ៎ះ​យ៉ាងនេះ​ហើយ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​សង្ឃ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​នាំ​ភិក្ខុ​ឈឺ​នោះ​ដោយ​គ្រែ​ ​ឬ​តាំង​មក​ក្នុង​ទី​ជា​កណ្តាល​សង្ឃ​ ​ហើយ​សឹម​បវារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួក​ភិក្ខុ​អ្នកបម្រើ​ភិក្ខុ​ឈឺ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​យើង​ទាំងឡាយ​ ​ឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ ​អាពាធ​នឹង​រឹតតែ​ចំរើន​ ​ឬ​នឹង​ធ្វើ​កាលកិរិយា​ ​(​មិនខាន​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ទេ​ ​ត្រូវ​សង្ឃ​ទៅ​បវារណា​ក្នុង​ទីនោះ​ ​មិន​ត្រូវ​សង្ឃ​បវារណា​ជាពួក​ឡើយ​ ​បើ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636829995677250324
ទៅកាន់ទំព័រ៖