ព្រះត្រៃបិដក ភាគ ០៧

បវារណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ចៀសចេញ​ចាកទី​នោះ​ទៅ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ឲ្យ​បវារណា​ដល់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​សឹក​ក្នុង​ថ្ងៃ​នោះ​ឯង​។​បេ​។​ ​ស្លាប់​ ​(​ឬ​)​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​លាសិក្ខា​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួត​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកមាន​វេទនា​គ្រប​សង្កត់​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ព្រោះ​មិន​ធ្វើ​តប​អាបត្តិ​ ​(​មិន​សំដែង​អាបត្តិ​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ប្តេជ្ញា​ខ្លួន​ជា​បណ្ឌក​ ​ប្តេជ្ញា​ខ្លួន​ជា​ថេយ្យសំវាស​ក​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ ​ប្តេជ្ញា​ខ្លួន​ជា​តិរច្ឆាន​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​សំឡាប់​មាតា​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​បិតា​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​សំឡាប់​ព្រះអរហន្ត​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ទ្រុស្ត​ភិក្ខុនី​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​បំបែក​សង្ឃ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកធ្វើ​ព្រះ​លោហិត​ឲ្យ​ពុរពង​ឡើង​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​មាន​ភេទ​ពីរ​ ​ត្រូវ​ភិក្ខុ​នោះ​ឲ្យ​បវារណា​ដល់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​ឈឺ​ ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ចៀសចេញ​ទៅ​ ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​មិន​ហៅថា​ ​បាន​នាំ​បវារណា​មកដល់​ឡើយ​។​ ​ម្នាល​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636829995931444863
ទៅកាន់ទំព័រ៖