ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា សឹកត្រង់ពាក់កណ្តាលផ្លូវទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ ប្តេជ្ញាខ្លួនជាមនុស្សមានភេទពីរ (ក្តី) មិនហៅថា បាននាំបវារណាមកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ទៅដល់សង្ឃហើយ ទើបបានចៀសចេញទៅ បវារណាឈ្មោះថា បាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ទើបបានសឹក (ក្តី) ស្លាប់(ក្តី)។បេ។ ប្តេជ្ញាខ្លួនជាមនុស្សមានភេទពីរ (ក្តី) បវារណាឈ្មោះថា បាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ដេកលក់មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នកនាំបវារណាមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ទៅដល់សង្ឃហើយ ក៏ចូលសមាបត្តិទៅ មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នកនាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ភ្លេចមិនបានប្រាប់
ID: 636829996166468306
ទៅកាន់ទំព័រ៖