ព្រះត្រៃបិដក ភាគ ០៧

បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​ ​ភិក្ខុ​អ្នកនាំ​បវារណា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ទៅដល់​សង្ឃ​ហើយ​ ​ក្លែង​មិន​ប្រាប់​ ​បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​ ​(​តែ​)​ ​ភិក្ខុ​អ្នកនាំ​បវារណា​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​(​បើ​)​ ​សង្ឃ​មាន​កិច្ច​ត្រូវ​ធ្វើ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាលដែល​ឲ្យ​បវារណា​ហើយ​ ​ត្រូវឲ្យ​ឆន្ទៈ​ផង​។​
 [​២៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ញាតិ​ចាប់​ភិក្ខុ​មួយ​អង្គ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នោះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ជន​ជា​ញាតិ​ចាប់​ភិក្ខុ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​នោះ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​លែង​ភិក្ខុ​នេះ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​បវារណា​រួច​។​ ​បើ​សង្ឃ​បាន​សេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះហើយ​ ​ការដែល​បាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​នោះ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​នៅក្នុង​ទី​ដ៏​សមគួរ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ឲ្យ​បវារណា​រួច​។​ ​បើ​សង្ឃ​បាន​សេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះហើយ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636829996451054583
ទៅកាន់ទំព័រ៖