ព្រះត្រៃបិដក ភាគ ០៧

ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិ​នោះ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​នាំ​ភិក្ខុ​នេះ​ ​ទៅកាន់​ទី​ក្រៅ​សីមា​មួយរំពេច​សិន​ ​ទំ​រាំ​សង្ឃ​បវារណា​រួច​។​ ​បើ​សង្ឃ​បាន​សេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះហើយ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​មិន​ត្រូវ​សង្ឃ​បវារណា​ដោយ​ពួក​ឡើយ​ ​បើ​បវារណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ស្តេច​ទាំងឡាយ​ចាប់​ភិក្ខុ​(​ក្តី​)​ ​ពួក​ចោរ​ចាប់​ភិក្ខុ​(​ក្តី​)​ ​ពួក​អ្នកលេង​ចាប់​ភិក្ខុ​(​ក្តី​)​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ចាប់​ភិក្ខុ​ ​(​ក្តី​)​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ភិក្ខុ​ជាស​ត្រូវ​ទាំងនោះ​យ៉ាងនេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​អស់លោក​ទាំងឡាយ​លែង​ភិក្ខុ​នេះ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​បវារណា​រួច​។​ ​បើ​សង្ឃ​បាន​សេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះហើយ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ភិក្ខុ​ជាស​ត្រូវ​ទាំងនោះ​យ៉ាងនេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​លោក​ទាំងឡាយ​នៅក្នុង​ទី​ដ៏​សមគួរ​មួយរំពេច​សិន​ ​ទំ​រាំ​ភិក្ខុ​នេះ​ឲ្យ​បវារណា​រួច​។​ ​បើ​សង្ឃ​បាន​សេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះហើយ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​ពួក​ភិក្ខុ​ជាស​ត្រូវ​ទាំងនោះ​យ៉ាងនេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​អស់លោក
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636829996732840700
ទៅកាន់ទំព័រ៖