ព្រះត្រៃបិដក ភាគ ០៧
នាំភិក្ខុនេះទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។
[២៧] ក្នុងសម័យនោះឯង ភិក្ខុ៥រូបនៅក្នុងអាវាសមួយក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុបវារណាដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៥រូប តើត្រូវយើងទាំងឡាយបវារណាដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណា។ សម័យនោះឯង ភិក្ខុ៤រូប នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៤រូប តើត្រូវយើងទាំងឡាយបវារណាដូចម្តេច ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុ៤រូប បវារណា
ID: 636829997027607560
ទៅកាន់ទំព័រ៖