ព្រះត្រៃបិដក ភាគ ០៧

បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​ ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​ ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ជា​គំរប់​បីដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​ ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ៣រូប​ ​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ៥រូប​បវារណា​ ​ដោយ​សង្ឃ​បវារណា​ ​ឲ្យ​ភិក្ខុ៤រូប​ ​បវារណា​ដល់គ្នា​នឹងគ្នា​ ​ឥឡូវនេះ​ ​យើង​ទាំងឡាយ​ជា​ជន៣រូប​ ​តើ​យើង​ទាំងឡាយ​ត្រូវ​បវារណា​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ៣រូប​ ​បវារណា​ដល់គ្នា​នឹងគ្នា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636829997524795998
ទៅកាន់ទំព័រ៖