ព្រះត្រៃបិដក ភាគ ០៧

បវារណា​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះ​ដឹង​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្តាប់​ខ្ញុំ​ ​ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា​។​ ​បើ​បវារណា​កម្ម​មានកាល​គួរ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ត្រូវ​យើង​ទាំងឡាយ​បវារណា​ដល់គ្នា​នឹងគ្នា​។​ ​ត្រូវ​ភិក្ខុ​ជា​ថេរៈ​ ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ ​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ជា​គំរប់​បីដង​ផង​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​។​ ​ត្រូវ​ភិក្ខុ​ខ្ចី​ ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​បវារណា​ ​នឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ដោយ​ឃើញ​ក្តី​ ​ឮ​ក្តី​ ​រង្កៀស​ក្តី​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636829997766929847
ទៅកាន់ទំព័រ៖