ព្រះត្រៃបិដក ភាគ ០៧
យ៉ាងនេះ នឹងភិក្ខុខ្ចីថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះនឹងភិក្ខុជាថេរៈថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី
ID: 636829998250837525
ទៅកាន់ទំព័រ៖