ព្រះត្រៃបិដក ភាគ ០៧

សូម​លោក​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និយាយ​ ​(​ដាស់តឿន​)​ខ្ញុំ​ ​កាលបើ​ខ្ញុំ​ឃើញ​ ​នឹង​ធ្វើតាម​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ឯ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ៥រូប​បវារណា​ ​ដោយ​សង្ឃ​បវារណា​ឲ្យ​ភិក្ខុ៤រូប​បវារណា​ ​ដល់គ្នា​នឹងគ្នា​ ​ឲ្យ​ភិក្ខុ៣រូប​ ​បវារណា​ដល់គ្នា​នឹងគ្នា​ ​ឲ្យ​ភិក្ខុ​ពីរ​រូប​ ​បវារណា​ដល់គ្នា​នឹងគ្នា​ ​ឥឡូវនេះ​ ​អាត្មាអញ​តែម្នាក់ឯង​ ​គួរ​អាត្មាអញ​បវារណា​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​មួយ​រូប​ ​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ចៀសចេញ​ទៅ​ ​អំពី​ប្រទេស​ណា​ ​គឺ​ឧបដ្ឋានសាលា​(​១​)​ក្តី​ ​មណ្ឌប​ក្តី​ ​គល់ឈើ​ក្តី​ ​ត្រូវ​ភិក្ខុ​នោះ​ ​បោស​ប្រទេស​នោះ​ ​ហើយ​ដំ​កល់​ទុក​នូវ​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​ត្រូវ​ក្រាល​អាសនៈ​រួច​ ​អុជ​ប្រទីប​ ​ហើយ​ត្រូវ​អង្គុយ​ចាំ​។​ ​បើ​មាន​ភិក្ខុ​ទាំងឡាយ​ដទៃ​មក​ ​ត្រូវ​ភិក្ខុ​នោះ​ ​បវារណា​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​នោះ​ចុះ​ ​បើ​គ្មាន​ភិក្ខុ​ទាំងឡាយ​មក​ទេ​ ​ត្រូវ​ភិក្ខុ​នោះ​អធិដ្ឋាន​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា​របស់​អញ​ ​បើ​មិន​អធិដ្ឋាន​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​ណា១​ ​ដែល​មាន​ភិក្ខុ​នៅ៥រូប​ ​ភិក្ខុ៤រូប​ ​មិន​ត្រូវ​នាំ​បវារណា​របស់​ភិក្ខុ១រូប​ ​ហើយ​បវារណា​ដោយ​សង្ឃ​
​(​១​)​ ​សាលាឆាន់​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636829998612308200
ទៅកាន់ទំព័រ៖