ព្រះត្រៃបិដក ភាគ ០៧

នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ត្រូវ​ភិក្ខុ​អ្នកទទួល​អាបត្តិ​នោះ​និយាយ​ថា​ ​លោក​ឃើញ​ឬទេ​។​ ​ភិក្ខុ​អ្នក​សំដែង​នោះ​ឆ្លើយ​ថា​ ​អើ​ខ្ញុំ​ឃើញ​។​ ​ភិក្ខុ​អ្នកទទួល​អាបត្តិ​ត្រូវ​ប្រាប់​ថា​ ​ត្រូវ​លោក​សង្រួម​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​សង្ស័យ​ ​នឹង​អាបត្តិ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​រួច​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​នឹង​អាបត្តិ​ឈ្មោះ​នេះ​ ​កាលណា​ខ្ញុំ​អស់​សេចក្តី​សង្ស័យ​ ​ខ្ញុំ​នឹង​ធ្វើ​តប​ ​(​សំដែង​)​ ​នូវ​អាបត្តិ​នោះ​ ​ក្នុង​កាលនោះ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ត្រូវ​បវារណា​ចុះ​។​ ​មិន​ត្រូវ​ភិក្ខុ​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បវារណា​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះទេ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​កំពុងតែ​បវារណា​ ​ក៏​រលឹក​ឃើញ​អាបត្តិ​។​ ​ទើប​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​ដែល​មាន​អាបត្តិ​ ​មិន​ត្រូវ​បវារណា​ទេ​ ​ឥឡូវ​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​ហើយ​ ​តើ​អាត្មាអញ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636829999195051531
ទៅកាន់ទំព័រ៖