ព្រះត្រៃបិដក ភាគ ០៧
ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយយ៉ាងនេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះនេះហើយ ខ្ញុំចេញពីទីនេះហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើនូវសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តីសង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយយ៉ាងនេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ នឹងអាបត្តិឈ្មោះនេះ កាលណា ខ្ញុំអស់សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។ ក៏សម័យនោះឯង សង្ឃទាំងអស់ក្នុងអាវាស១ ត្រូវសភាគាបត្តិ (អាបត្តិដូចគ្នា) ក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវសំដែងសភាគបត្តិ មិនត្រូវទទួលសភាគាបត្តិ (នឹងគ្នាទេ) ឥឡូវសង្ឃនេះ សុទ្ធតែត្រូវសភាគាបត្តិហើយ
ID: 636829999436715353
ទៅកាន់ទំព័រ៖