ព្រះត្រៃបិដក ភាគ ០៧
តើយើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះ ហើយមកវិញ យើងទាំងឡាយនឹងសំដែងអាបត្តិនោះ ក្នុងសំណាក់លោក។ បើសង្ឃបានការសំដែងអាបត្តិនុ៎ះដូច្នេះហើយ ការបាននុ៎ះជាការល្អ បើមិនបានទេ ត្រូវភិក្ខុដែលឆ្លាសប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) សង្ឃទាំងអស់នេះត្រូវសភាគាបត្តិហើយ កាលបើសង្ឃឃើញភិក្ខុដទៃបរិសុទ្ធ មិនមានអាបត្តិ សង្ឃនឹងសំដែងអាបត្តិនោះ ក្នុងសំណាក់ភិក្ខុនោះកាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃធ្វើសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើសង្ឃទាំងអស់ក្នុងអាវាសមួយ មានសេចក្តីសង្ស័យនឹងសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់
ID: 636829999697180251
ទៅកាន់ទំព័រ៖