ព្រះត្រៃបិដក ភាគ ០៧
នេះ មានសេចក្តីសង្ស័យ ក្នុងសភាគាបត្តិ កាលណាសង្ឃអស់សេចក្តីសង្ស័យ សង្ឃនឹងសំដែងអាបត្តិនោះចេញ កាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃធ្វើសេចក្តីអន្តរាយដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។
ចប់ បឋមភាណវារៈ។
[២៩] ក៏សម័យនោះឯង ពួកអាវាសិកភិក្ខុ (អ្នកនៅក្នុងអាវាស) ជាច្រើនប្រមាណ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួកអាវាសិកភិក្ខុរូបឯទៀតមិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងគ្នា ហើយបវារណា។ កាលដែលភិក្ខុទាំងឡាយនោះ កំពុងបវារណា ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសមួយ មានពួកអាវាសិកភិក្ខុជាច្រើនគឺ ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុដទៃ មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង
ID: 636830000011488228
ទៅកាន់ទំព័រ៖