ព្រះត្រៃបិដក ភាគ ០៧
ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត តិចជាងមកដល់។ ភិក្ខុដែលបានបវារណាហើយ ក៏ឈ្មោះថា បវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណា ភិក្ខុទាំងឡាយដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណាទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹងបវារណារួច ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ បវារណាម្តងទៀត ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុចំនួនស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ ក៏ឈ្មោះថា បវារណាដោយល្អ ត្រូវពួកអាវាសិកភិក្ខុឯទៀត បវារណាក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀតតិចជាងមកដល់។ ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវ (ពួកភិក្ខុដែលមកក្រោយ)
ID: 636830000507226583
ទៅកាន់ទំព័រ៖