ព្រះត្រៃបិដក ភាគ ០៧
បវារណាក្នុងសំណាក់ភិក្ខុទាំងឡាយ (ដែលបវារណាហើយ) នោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យមិនទាន់ក្រោយចេញនៅឡើយ ក៏ពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត។ ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ចំនួនស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ ឈ្មោះថា បវារណាល្អហើយ (ពួកភិក្ខុដែលមិនទាន់បវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងជាមានពួកអាវាសិកភិក្ខុឯទៀតមិនទាន់
ID: 636830000743140076
ទៅកាន់ទំព័រ៖