ព្រះត្រៃបិដក ភាគ ០៧
មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យពួកខ្លះ ក្រោកចេញទៅហើយ ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ភិក្ខុ(ដែលមិនទាន់បវារណា) ត្រូវបវារណាក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញហើយ
ID: 636830000985313928
ទៅកាន់ទំព័រ៖