ព្រះត្រៃបិដក ភាគ ០៧

វស្សូបនាយិកក្ខន្ធកៈ បវារណក្ខន្ធកៈ
ចម្មក្ខន្ធកៈ និងភេសជ្ជក្ខន្ធកៈ
ភាគ​ទី២​
​វស្សូ​បនាយិ​ក​ក្ខន្ធ​កៈ​


 ​[​១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ការ​នៅចាំ​វស្សា​ ​ព្រះមានព្រះភាគ​មិនទាន់​បាន​បញ្ញត្តដល់​ភិក្ខុ​ទាំងឡាយ​នៅឡើយ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ចេញ​ដើរទៅ​កាន់​ចារិក​ ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​ដើរទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែ១​ ​ញុំាង​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សោះ​ ​សូម្បី​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​លទ្ធិ​ដទៃ​ទាំងនេះ​ ​ដែល​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្តេច​គង់​នឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា​ ​សូម្បី​ទាំង​ពួក​សត្វស្លាប​នេះ​ទៀតសោត​ ​ក៏​គង់​ធ្វើ​សំបុក​លើ​ចុងឈើ​ទាំងឡាយ​ ​ហើយនឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា​ដែរ​ ​ចំឡែក​តែ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​នេះ​ ​នៅតែ​ដើរទៅ​កាន់​ចារិក​ ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​
ទំព័រទី ១ | បន្ទាប់
ID: 636829959964757686
ទៅកាន់ទំព័រ៖