ព្រះត្រៃបិដក ភាគ ០៧
ទាន់ក្រោកចេញ ភិក្ខុបរិសទ្យពួកខ្លះក្រោកចេញហើយ ភិក្ខុបរិសទ្យទាំងអស់ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែលមិនទាន់បវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងពួកភិក្ខុមានសេចក្តីសង្ស័យ មាន១៥យ៉ាង។
[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងទាំងឡាយ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះកំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀតច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។
ID: 636830002702002117
ទៅកាន់ទំព័រ៖