ព្រះត្រៃបិដក ភាគ ០៧
ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។
[៣៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញអាការរបស់អាវាសិកភិក្ខុ ភេទរបស់អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស របស់អាវាសិកភិក្ខុ គ្រែ និងតាំង ពូក និងខ្នើយ ដែលពួកអាវាសិកភិក្ខុ លាតក្រាលដោយល្អហើយ ទឹកឆាន់ ទឹកប្រើដែលពួកអាវាសិកភិក្ខុ ដម្កល់ល្អហើយ បរិវេណ ដែលពួកអាវាសិកភិក្ខុ បោសស្អាតហើយ។ លុះឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ មិនពិនិត្យ គយគន់មើល លុះមិនពិនិត្យហើយ ក៏បវារណា ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយ មិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាផ្សេងៗគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ហើយពិនិត្យ
ID: 636830004534706941
ទៅកាន់ទំព័រ៖