ព្រះត្រៃបិដក ភាគ ០៧

មាន​សំវាស​ស្មើគ្នា​ទៅវិញ​ ​លុះ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​ពួក​អាគន្តុក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ហើយ​ ​មិន​សួរ​ ​លុះ​មិន​សួរ​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​មិន​ត្រូវអាបត្តិ​ទេ​។​បេ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​គ្រប​សង្កត់​មិនបាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​គ្រប​សង្កត់​មិនបាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​បវារណា​ញែក​គ្នា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​បានឃើញ​ពួក​អាគន្តុក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​។​ ​(​តែ​)​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​ពួក​អាគន្តុក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ទៅវិញ​ ​លុះ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​មាន​សំវាស​ផ្សេងគ្នា​ហើយ​ ​មិន​សួរ​ ​លុះ​មិន​សួរ​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​បវារណា​ញែក​គ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 ​[​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​មិន​ត្រូវ​ភិក្ខុ​ទាំងឡាយ​ចេញពី​អាវាស​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ដែល​គ្មាន​ភិក្ខុ​ទេ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636830006006311112
ទៅកាន់ទំព័រ៖