ព្រះត្រៃបិដក ភាគ ០៧

ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​បាន​ ​ហើយ​ភិក្ខុ​ក៏​ដឹង​ថា​ ​អាវាស​ណា​ ​អាត្មាអញ​ ​អាច​ទៅ​ទាន់​ ​ក្នុងថ្ងៃនេះ​ជា​ប្រាកដ​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ក្នុង​បរិសទ្យ​ដែល​មាន​ភិក្ខុនី​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ក្នុង​បរិសទ្យ​ ​ដែល​មាន​នាង​សិក្ខមានា​ ​សាមណេរ​ ​សាមណេរី​ ​បុគ្គល​អ្នក​លាសិក្ខា​ ​បុគ្គល​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ក្នុង​បរិសទ្យ​ ​ដែល​មាន​ភិក្ខុ​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវ​វិនយ​ធរ​ឲ្យ​ភិក្ខុ​នោះ​ ​ធ្វើតាម​ធម៌​ ​(​គឺ​ឲ្យ​សំដែង​អាបត្តិ​ចេញ​)​។​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ ​ក្នុង​បរិសទ្យ​ ​ដែល​មាន​ភិក្ខុ​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ភិក្ខុ​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ ​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវ​វិនយ​ធរ​ឲ្យ​ភិក្ខុ​នោះ​ ​ធ្វើតាម​ធម៌​។​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ក្នុង​បរិសទ្យ​ ​ដែល​មាន​បណ្ឌក​ ​(​ខ្ទើយ​)​ ​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ ​ក្នុង​បរិសទ្យ​ដែល​មាន​បុគ្គល​ ​ជា​ថេយ្យសំវាស​ក​(​១​)​ ​បុគ្គល​គេច​ទៅ​ចូលសាសន៍តិរ្ថិយ​ ​តិរច្ឆាន​
​(​១​)​ ​លួចសំវាស​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636830007125195109
ទៅកាន់ទំព័រ៖