ព្រះត្រៃបិដក ភាគ ០៧
បុគ្គលអ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើលោហិតុប្បាទ (ធ្វើព្រះលោហិតព្រះពុទ្ធឲ្យពងឡើង) បុគ្គលជាឧភតោព្យញ្ជនកៈ (មនុស្សមានភេទពីរ) អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ដោយឲ្យបវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោកចេញទៅហើយ) វៀរលែងតែបរិសទ្យមិនទាន់ក្រោកចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ក្នុងថ្ងៃមិនមែនថ្ងៃបវារណាទេ វៀរលែងតែសង្ឃសាមគ្គី បវារណាចេញ។
ចប់ ទុតិយភាណវារៈ។
[៤០] ក៏សម័យនោះឯង មានអាវាសមួយក្នុងកោសលជនបទ កើតសញ្ចរភ័យ
(១) ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាចនឹងបវារណាជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបវារណា ជាទ្វេវាចិកាបវារណា (បវារណា ជាគំរប់ពីរដង) បាន។ (កាលនោះ) សញ្ចរភ័យដ៏ក្លាខ្លាំង
(១) ភ័យដែលកើតអំពីមនុស្សនៅក្នុងព្រៃ។
ID: 636830007510507148
ទៅកាន់ទំព័រ៖