ព្រះត្រៃបិដក ភាគ ០៧
ជាងមុនកើតឡើងទៀត។ ពួកភិក្ខុ មិនអាចនឹងបវារណា ជាទ្វេវាចិកាបវារណាបាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុបវារណា ជាឯកវាចិកាបវារណា (បវារណាតែម្ដងៗ) បាន។ សញ្ចរភ័យដ៏ក្លាខ្លាំងជាងមុនកើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាចបវារណាជាឯកវាចិកាបវារណាបាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុបវារណាជាសមានវស្សិកាបវារណា (ឲ្យភិក្ខុដែលមានវស្សាស្មើៗគ្នា បវារណាព្រមគ្នា)បាន។ ក៏សម័យនោះឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ ឲ្យទានអស់រាត្រីជាច្រើន បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ ជិតភ្លឺហើយ តើយើងទាំងឡាយ ត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកមនុស្ស ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងទី
ID: 636830020938175166
ទៅកាន់ទំព័រ៖