ព្រះត្រៃបិដក ភាគ ០៧

មានការ​អន្តរាយ​អំពី​មនុស្ស​។​ ​មានការ​អន្តរាយ​អំពី​អមនុស្ស​ ​(​មាន​ខ្មោចបិសាច​ជាដើម​)​។​ ​មានការ​អន្តរាយ​អំពី​សត្វ​សាហាវ​។​ ​មានការ​អន្តរាយ​អំពី​សត្វ​លូន​វារ​ ​(​ពស់​តូច​ពស់​ធំ​)​។​ ​មានការ​អន្តរាយ​ដល់​ជីវិត​។​ ​មានការ​អន្តរាយ​ដល់​ព្រហ្មចារ្យ​។​ ​បើ​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះឯង​ជា​សេចក្តី​អន្តរាយ​ដល់​ព្រហ្មចារ្យ​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិន​ហើយ​ជា​ប្រាកដ​ ​នឹង​មានការ​អន្តរាយ​ដល់​ព្រហ្មចារ្យ​នេះ​មិនខាន​។​ ​ត្រូវ​ភិក្ខុ​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​នេះ​ជា​ការ​អន្តរាយ​ដល់​ព្រហ្មចារ្យ​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិន​ហើយ​ ​ជា​ប្រាកដ​ ​ការ​អន្តរាយ​ ​ដល់​ព្រហ្មចារ្យ​នេះ​ ​មុខ​ជា​នឹង​កើតឡើង​មិនខាន​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​បវារណា​ ​ជាទ្វេ​វា​ចិ​កាប​វារ​ណា​ ​ជាឯក​វា​ចិ​កាប​វារ​ណា​ ​ជាស​មា​នវ​ស្សិ​កាប​វារ​ណា​។​ ​
 [​៤១​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មាន​អាបត្តិ​ ​(​ថាត្រូវ​អាបត្តិ​)​ ​ហើយ​បវារណា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មាន​អាបត្តិ​ ​មិន​ត្រូវ​បវារណា​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​មាន​អាបត្តិ​ហើយ​ ​បវារណា​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636830021959653591
ទៅកាន់ទំព័រ៖