ព្រះត្រៃបិដក ភាគ ០៧
អង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់ពួកភិក្ខុដែលបរិសុទ្ធ ដែលមិនត្រូវអាបត្តិ ដោយឥតមានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឃាត់បវារណា ដល់ពួកភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។
[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែលភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់មិនបាន ដូចមានសេចក្តីតទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះតេវាចិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះទ្វេវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះឯកវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះសមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលភិក្ខុមិនត្រូវឃាត់ ដូចបានសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលឈ្មោះថា
ID: 636830022462912376
ទៅកាន់ទំព័រ៖