ព្រះត្រៃបិដក ភាគ ០៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ភិក្ខុ​ផងគ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​បើ​ពួក​ភិក្ខុ​ដទៃ​បាន​ស្គាល់​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​តែ​មាន​វចីសមាចារ​មិន​បរិសុទ្ធ​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ​ ​ល្ងង់​ ​មិន​ឆ្លាស​ ​កាលបើ​មាន​គេ​ចោទសួរ​ ​ក៏​មិន​អាច​ឲ្យ​គេ​ចោទសួរ​បាន​។​ ​ត្រូវ​សង្ឃ​សង្រួបសង្រួម​ថា​ ​នែ​ភិក្ខុ​ ​កុំឡើយ​ ​លោក​កុំ​ធ្វើការ​បង្កហេតុ​ ​កុំ​ឈ្លោះ​គ្នា​ ​កុំ​ទាស់ទែងគ្នា​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​ ​សឹម​បវារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​បើ​ពួក​ភិក្ខុ​ឯទៀត​បាន​ស្គាល់​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ ​តែ​មាន​អាជីវៈ​មិន​បរិសុទ្ធ​ ​ល្ងង់​ ​មិន​ឆ្លាស​ ​កាលបើ​មាន​គេ​ចោទសួរ​ ​ក៏​មិន​អាច​ឲ្យ​គេ​ចោទសួរ​បាន​។​ ​ត្រូវ​សង្ឃ​សង្រួបសង្រួម​ថា​ ​នែ​ភិក្ខុ​ ​លោក​កុំ​ធ្វើការ​បង្កហេតុ​ ​កុំ​ឈ្លោះ​គ្នា​ ​កុំ​ទាស់ទែងគ្នា​ ​កុំ​វិវាទគ្នា​ ​ដូច្នេះហើយ​ ​សឹម​បវារណា​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​បើ​ពួក​ភិក្ខុ​ដទៃ​ស្គាល់​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636830023256077743
ទៅកាន់ទំព័រ៖