ព្រះត្រៃបិដក ភាគ ០៧

ក៏​ប្រាកដ​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ត្រូវ​សង្ឃ​ឃាត់​ទាំង​វត្ថុ​ ​ទាំង​បុគ្គល​ ​ហើយ​សឹម​បវារណា​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​បវារណា​ ​ដើម្បីឲ្យ​វត្ថុ​ទាំងឡាយ​បរិសុទ្ធ​ផង​ ​ដើម្បីឲ្យ​ភិក្ខុ​ទាំង​ឡាយ​ព្រម​ព្រៀ​តគ្នា​ផង​ ​បើ​វត្ថុ​ ​និង​បុគ្គល​ប្រាកដ​ ​ចូរ​លោក​ប្រាប់​វត្ថុ​ ​និង​បុគ្គល​នោះ​ក្នុង​កាល​ឥឡូវនេះ​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​វត្ថុ​ប្រាកដ​មុន​បវារណា​ ​បុគ្គល​ប្រាកដ​ក្រោយ​បវារណា​ ​គួរ​នឹង​ចោទ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ប្រាកដ​មុន​បវារណា​ ​វត្ថុ​ប្រាកដ​ក្រោយ​បវារណា​ ​គួរ​នឹង​ចោទ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​វត្ថុ​ ​និង​បុគ្គល​ប្រាកដ​មុន​បវារណា​ ​កាលបើ​សង្ឃ​បាន​ធ្វើ​បវារណា​ហើយ​ ​បើ​ភិក្ខុ​សើរើ​កម្ម​នោះ​ឡើង​ ​ត្រូវ​ឱ​ក្កោ​ដ​នក​បា​ចិ​ត្តិ​យ​ ​(​ត្រូវ​បា​ចិ​ត្តិ​យ​ព្រោះ​ការ​សើរើ​)​។​
 [​៤៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ដែល​ជា​មិត្រ​គ្រាន់តែ​ឃើញ​គ្នា​ ​និង​ជា​មិត្រ​បាន​គប់​គ្នា​ ​(​មិត្រ​ស្និទ្ធស្នាល​មាំមួន​)​ ​ចូល​ទៅ​ចាំវស្សា​ក្នុង​អាវាស​មួយ​ក្នុង​កោសល​ជនបទ​។​ ​ពួក​ភិក្ខុ​ដទៃ​ដែល​នៅ​ជិតខាង​ភិក្ខុ​ទាំងឡាយ​នោះ​ ​ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​គ្នា​ ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​ធ្វើ​សេចក្តី​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ចូល​ទៅ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636830025864616943
ទៅកាន់ទំព័រ៖