ព្រះត្រៃបិដក ភាគ ០៧
កាលបើភិក្ខុដទៃនិយាយយ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុមិនឈឺឃាត់បវារណាដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោលភិក្ខុទាំងពីររូបដោយត្រឹមត្រូវ សាកសួរដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះធ្វើតាមធម៌ (គឺសំដែងអាបត្តិ) ហើយសឹមបវារណាចុះ។
[៤៧] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប ជាមិត្រធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាលមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយ ក្នុងកោសលជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសររកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយ
(១) ។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយនឹងបវារណា គង់នឹងមានពួកភិក្ខុដែលបវារណារួចហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយ
(១) អដ្ឋកថា សំដៅយកសមថៈ ឬវិបស្សនា ដែលទើបនឹងបាន នៅទន់ ឬខ្ចីនៅឡើយ។
ID: 636830027631638010
ទៅកាន់ទំព័រ៖