ព្រះត្រៃបិដក ភាគ ០៧
បានដឹងច្បាស់ នូវអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចេញពីសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបានជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើង នូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង នូវវត្ថុដែលកំបាំង ឬប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា ពួកជនដែលមានចក្ខុ នឹងបានឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែងដោយអនេកបរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះដ៏មានព្រះភាគ ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផងថា ជាទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំថា ជាឧបាសក បានដល់នូវព្រះរតនត្រ័យ ថាជាទីរលឹកស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។
[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រងរក្សាផ្ទះនេះ មិនងាយនឹងប្រព្រឹត្ត
ID: 636830031527870862
ទៅកាន់ទំព័រ៖