ព្រះត្រៃបិដក ភាគ ០៧
ទៅកាន់សេចក្តីមិនវង្វេង១ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ បង្អោនទៅកាន់នេក្ខម្មៈ ព្រោះអាស្រ័យនូវគុណ គ្រាន់តែសេចក្តីជឿប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុ ដែលជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ កាលមិនបានពិចារណាខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ បានឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាអ្នកប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុជាព្រះខីណាស្រព សិក្សាព្រហ្មចារ្យចប់ហើយ មាន
ID: 636830033825142259
ទៅកាន់ទំព័រ៖