ព្រះត្រៃបិដក ភាគ ០៧
[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងពណ៌ខៀវសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់
ID: 636830036111163011
ទៅកាន់ទំព័រ៖