ព្រះត្រៃបិដក ភាគ ០៧
[៥៥] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្លៀកស្បង់ក្នុងវេលាព្រឹកព្រហាម ហើយប្រដាប់បាត្រនិងចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺសមណៈតាមក្រោយ)។ ភិក្ខុនោះខ្ចកជើង ដើរតាមក្រោយៗ ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ ទ្រង់យាងមកពីចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើងចេញ ហើយចូលសំដៅទៅព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ទទួលយកស្បែកជើងចុះ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគបានទ្រង់ហាមរួចជាស្រេចហើយ។ ព្រះអង្គមានបន្ទូលថា នែភិក្ខុ ចូរអ្នកទទួលយកស្បែកជើងនេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគបានធ្វើនូវធម្មីកថា ក្នុងវេលានោះ រួច
ID: 636830037129041231
ទៅកាន់ទំព័រ៖