ព្រះត្រៃបិដក ភាគ ០៧
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់ មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី មោឃបុរសទាំងនោះ មិនសមបើនឹងហ៊ានពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់មានសេចក្តីគោរព កោតក្រែងក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុនៃសិល្បសាស្ត្រសម្រាប់ចិញ្ចឹមជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្តឲ្យល្អ ព្រោះថា អ្នកទាំងឡាយបានបួសមកក្នុងធម្មវិន័យ ដែលតថាគតបានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែគោរពកោតក្រែង មានសេចក្តីចិញ្ចឹមជីវិតស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់បានជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់
ID: 636830037697793762
ទៅកាន់ទំព័រ៖