ព្រះត្រៃបិដក ភាគ ០៧

សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើ​គេ​ឲ្យ​កាត់​ត្នោ​ត​ខ្ចី​ៗ​ ​(​យក​មក​ធ្វើ​)​ជា​ទ្រនាប់ជើង​ស្លឹកត្នោត​ ​ហើយ​ពាក់​ ​ត្នោត​ខ្ចី​ទាំងនោះ​ ​លុះ​គេ​កាត់​ហើយ​ ​ក៏​ស្វិត​ស្រពោន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​ប្រើ​គេ​ឲ្យ​កាត់​ត្នោ​ត​ខ្ចី​ៗ​ ​(​យក​មក​ធ្វើ​)​ជា​ទ្រនាប់ជើង​ស្លឹកត្នោត​ ​ហើយ​ពាក់​ទេ​ ​ត្នោត​ខ្ចី​ទាំងនោះ​ ​លុះ​គេ​កាត់​ហើយ​ ​ក៏​ស្វិត​ស្រពោន​អស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដ្បិត​ពួក​មនុស្ស​តែង​សំគាល់​ថា​ ​ដើមឈើ​មានជីវិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនបាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យបាន​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួច​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ទ្រនាប់ជើង​ស្លឹកត្នោត​ឡើយ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិតថា​ ​ទ្រនាប់ជើង​ស្លឹកត្នោត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​ទើប​ប្រើ​គេ​ឲ្យ​កាត់​នូវ​ឫស្សី​ខ្ចី​ទាំងឡាយ​វិញ​ ​(​យក​មក​ធ្វើ​)​ ​ជា​ទ្រនាប់ជើង​ស្លឹក​ឫស្សី​ ​ហើយ​ពាក់​ ​ឯ​ឫស្សី​ខ្ចី​ទាំងនោះ​ ​លុះ​គេ​កាត់​ហើយ​ ​ក៏​ស្វិត​ស្រពោន​អស់​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636830039313586180
ទៅកាន់ទំព័រ៖