ព្រះត្រៃបិដក ភាគ ០៧

ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ទ្រនាប់ជើង​ ​(​គឺ​ជ្រុញ​ជើង​)​ ​ណាមួយ​ដែល​គួរ​នឹង​ឲ្យ​កម្រើក​ទៅ​បាន​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់ជើង៣យ៉ាង​ ​ដែលគេ​ដំ​កល់​នៅជា​និច្ច​ ​ដែលគេ​ឲ្យ​កម្រើក​ទៅ​មិនបាន​ ​គឺ​ទ្រនាប់ជើង​សម្រាប់​បន្ទោបង់​នូវ​វច្ចៈ១​ ​ទ្រនាប់ជើង​សម្រាប់​បន្ទោបង់​នូវ​បស្សាវៈ១​ ​ទ្រនាប់ជើង​សម្រាប់​លាង​ជម្រះ​(​លាមក​)​១​។​ ​
 [​៦១​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​នគរ​ភទ្ទិ​យៈ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​សាវត្ថី​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​ ​បានឮ​មក​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​នោះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​មេគោ​ទាំងឡាយ​ ​កំពុងតែ​ហែល​ឆ្លង​ទឹកស្ទឹង​អចិរ​វតី​ ​ក៏​ចាប់​ស្នែង​ខ្លះ​ ​ចាប់​ស្លឹកត្រចៀក​ខ្លះ​ ​ចាប់​ក​ខ្លះ​ ​ចាប់​កន្ទុយ​ខ្លះ​ ​ឡើងជិះ​លើ​ខ្នង​ខ្លះ​ ​មានចិត្ត​តម្រេក​ ​ក៏​ស្ទាប​អង្គជាត​ខ្លះ​ ​ចាប់​ជ្រមុជ​កូនគោ​ទៅ​ក្នុងទឹក​ឲ្យ​ស្លាប់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ ​កាល​មេគោ​ទាំងឡាយ​ ​កំពុង​ឆ្លង​ទឹក​ ​មិនសមបើ​នឹង​ចាប់​ស្នែង​ខ្លះ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636830040809171722
ទៅកាន់ទំព័រ៖