ព្រះត្រៃបិដក ភាគ ០៧

(​កម្រាល​សម្រាប់​ក្រាល​លើ​រថ​)​១​ ​អ​ជិន​ប្ប​វេ​ណិ​ ​(​កម្រាល​ ​ដែលគេ​ធ្វើ​ដោយ​ស្បែក​ខ្លា​)​១​ ​កម្រាល​ដ៏​ឧត្តម​ ​ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស១​ ​ខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​(​ខ្នើយក្បាល​ ​និង​ខ្នើយជើង​)​ ​ព្រមទាំង​ពិតាន​ ​ដែល​មាន​ពណ៌ក្រហម១​។​ ​មនុស្ស​ទាំងឡាយ​ ​កាល​ដើរទៅ​កាន់​វិហារ​ចារិក​ ​បានឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ឡើយ​ ​គឺ​អាសន្ទិ​ ​(​អាសនៈ​ដែល​ខ្ពស់​ហួសប្រមាណ​)​១​ ​បល្លង្ក​ ​(​គ្រែ​ដែល​មាន​ជើង​វិចិត្រ​ ​ដោយ​រូប​សត្វ​សាហាវ​)​១​ ​គោណ​កៈ​ ​(​ព្រំ​ដែល​មាន​រោម​វែង​ជាង៤ធ្នាប់​)​១​ ​ចិត្ត​កៈ​ ​(​កម្រាល​ ​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​)​១​ ​បដិកៈ​ ​(​កម្រាល​ ​ដែល​មាន​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636830042440465027
ទៅកាន់ទំព័រ៖