ព្រះត្រៃបិដក ភាគ ០៧

គ្រហស្ថ​ធ្វើ​ផ្សេង​ៗ​)​ ​បាន​ ​កុំ​ឲ្យតែ​ដេក​។​ ​វេលា​នោះ​ឯង​ ​មាន​វិហារ​(​១​)​ ​ដែល​ពួក​ជន​បាន​រុំ​ចង​ដោយ​ខ្សែ​ស្បែក​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​រង្កៀស​ ​មិន​ហ៊ាន​អង្គុយ​លើ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អង្គុយ​លើ​វិហារ​ ​ដែលគេ​គ្រាន់តែ​ចង​បាន​។​ ​
 [​៦៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពាក់​ស្បែកជើង​ ​ហើយ​ចូល​ទៅកាន់​ស្រុក​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​កាមគុណ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​ ​ចូល​ទៅកាន់​ស្រុក​ទេ​ ​ភិក្ខុ​ណា​(​ពាក់​)​ចូល​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​មាន​ជម្ងឺ​ ​តែ​វៀរចាក​ស្បែកជើង​ ​ក៏​មិន​អាច​នឹង​ដើរចូល​ទៅកាន់​ស្រុក​បាន​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ពាក់​ស្បែកជើង​ ​ចូល​ទៅកាន់​ស្រុក​បាន​។​
​(​១​)​ ​សំដៅយក​ទីនៅ​ ​ដូច​កុដិ​ ​និង​សាលា​ជាដើម​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636830044253848746
ទៅកាន់ទំព័រ៖