ព្រះត្រៃបិដក ភាគ ០៧

 [​៦៨​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​គង់នៅ​លើ​ភ្នំ​ឈ្មោះ​ប​បាត​ ​ទៀប​ក្រុង​ឈ្មោះ​កុរ​រ​ឃ​រៈ​ ​ក្នុង​អ​វន្តី​ជនបទ​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ឈ្មោះ​សោ​ណ​កុដិ​ក​ណ្ណ​(​១​)​ ​ជា​ឧបដ្ឋាក​របស់​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​វេលា​នោះ​ ​ឧបាសក​ឈ្មោះ​សោ​ណ​កុដិ​ក​ណ្ណ​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ឧបាសក​ឈ្មោះ​សោ​ណ​កុដិ​ក​ណ្ណ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​បា​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ធម៌​ដែល​លោកម្ចាស់​មហា​ក​ច្ចា​នៈ​បាន​សំដែង​ហើយ​យ៉ាង​ណាៗ​ ​ខ្ញុំករុណា​ក៏​ដឹង​ច្បាស់​ ​តែ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​នេះ​ឲ្យ​បរិបូណ៌​ ​ពេញលេញ​ ​ឲ្យ​ស្អាត​រលីង​ ​ដូចជា​សង្ខ​ដែល​បុគ្គល​ដុសខាត់​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវ​ខ្ញុំករុណា​ចង់​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយ​ទាំងឡាយ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ភេទ​របស់​បុគ្គល​គ្មាន​ផ្ទះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​មហា​ក​ច្ចា​នៈ​បំបួស​ខ្ញុំ​ផង​។​ ​កាលបើ​ឧបាសក​នោះ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ក៏បាន​
​(​១​)​ ​ឧបាសក​ឈ្មោះ​សោ​ណៈ​ ​តែង​ពាក់​គ្រឿងប្រដាប់​ត្រចៀក​ ​មា​នដ​ម្លៃ​មួយ​កោដិ​ ​បាន​ជា​គេ​ហៅថា​ ​កុដិ​ក​ណ្ណ​ ​ជាប់​ផង​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636830044653771621
ទៅកាន់ទំព័រ៖