ព្រះត្រៃបិដក ភាគ ០៧

ខាងនាយ​ស្រុក​ថូន​គ្រាម​នោះ​ ​ហៅ​ថា​បច្ចន្តិ​ម​ជនបទ​ ​ខាងអាយ​ចូល​មក​ ​ជា​មជ្ឈិម​ជនបទ​។​ ​ក្នុង​ទិសខាងជើង​ ​មាន​ភ្នំ​ឈ្មោះ​ឧសីរ​ធ​ជ​ ​ខាងនាយ​ភ្នំ​នោះ​ ​ហៅ​ថា​បច្ចន្តិ​ម​ជនបទ​ ​ខាងអាយ​ចូល​មក​ ​ជា​មជ្ឈិម​ជនបទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​បច្ចន្តិ​ម​ជនបទ​ទាំងឡាយ​បែបនេះ​ ​តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយ​គណៈសង្ឃ​ ​មាន​វិនយ​ធរ​ជា​គំរប់៥បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​ផែនដី​ខ្មៅ​ស្អិត​ ​រឹង​គ្រោតគ្រាត​ ​រដិបរដុប​ដោយ​ស្នាមជើង​គោ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​បច្ចន្តិ​ម​ជនបទ​ទាំងអស់​ ​តថាគត​អនុញ្ញាត​ស្បែកជើង៤ជាន់ឡើង​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​ពួក​មនុស្ស​ច្រើន​រាប់អាន​ការ​ងូតទឹក​ ​ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះ​ទឹក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​បច្ចន្តិ​ម​ជនបទ​ទាំងអស់​ ​តថាគត​អនុញ្ញាត​នូវ​ការ​ងូតទឹក​បាន​ជានិច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​កម្រាល​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មជ្ឈិម​ជនបទ​ទាំងឡាយ​ ​មាន​ស្មៅ​ឈ្មោះ​ឯ​រ​គុ​ ​ស្មៅ​ឈ្មោះ​មោរ​គុ​ ​ស្មៅ​ឈ្មោះ​មជ្ជារុ​ ​ស្មៅ​ឈ្មោះ​ជន្តុ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ដែន​អវន្តិ​ទក្ខិណាបថ​ ​មាន​កម្រាល​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​បច្ចន្តិ​ម​ជនបទ​ទាំងអស់​ ​តថាគត​អនុញ្ញាត​កម្រាល​ស្បែក​ទាំងឡាយ​ ​គឺ​ស្បែក​ចៀម​ ​ស្បែក​ពពែ​ ​ស្បែក​ម្រឹគ​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636830049903971915
ទៅកាន់ទំព័រ៖