ព្រះត្រៃបិដក ភាគ ០៧

ឲ្យ​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​ឆាន់​ក្នុង​កាលគួរ​(​១​)​បាន​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​ទីស្ងាត់​ ​នៅ​វេលា​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វេលា​នេះ​ ​តថាគត​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​មានចិត្ត​ត្រិះរិះ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​កើត​អាពាធ​ ​(​ប្រមាត់​)​ ​ក្នុង​សរទកាល​ហើយ​ ​បបរ​ដែល​ហុត​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​បាយ​ដែល​ឆាន់​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​ព្រោះ​អាពាធ​នោះ​ ​ទើបបាន​ជា​ភិក្ខុ​ទាំងនោះ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​វត្ថុ​ខ្លះ​ជា​ភេសជ្ជៈ​ ​វត្ថុ​ខ្លះ​ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​ ​វត្ថុ​ខ្លះ​ផ្សាយ​ទៅ​សម្រាប់​ជា​អាហារ​របស់​មនុស្សលោក​ ​វត្ថុ​ខ្លះ​ជា​អាហារ​មិនបាន​គ្រោតគ្រាត​ ​តើ​គួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច​ ​ទើបសម​គួរ​ជា​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំងឡាយ​ហ្ន៎​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ឯង​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភេសជ្ជៈ​ទាំង៥នេះ​គឺ​ ​ទឹកដោះ​រាវ១​ ​ទឹកដោះខាប់១​ ​ប្រេង១​ ​ទឹកឃ្មុំ១​ ​ស្ករអំពៅ១​ ​របស់​ទាំងនេះ​ ​ជា​ភេសជ្ជៈ​ផង​ ​ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​ផង​ ​ផ្សាយ​ទៅ​សម្រាប់​ជា​អាហារ​
​(​១​)​ ​សំដៅយក​តាំងពី​ពេលព្រឹក​ ​ទៅ​ទល់​ថ្ងៃត្រង់​។​ ​តទៅ​ខាងមុខ​ ​នឹង​មាន​ទ្រង់​អនុញ្ញាត​រើរុះ​ទៀត​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636830052411915361
ទៅកាន់ទំព័រ៖